កូរ៉េខាងត្បូងអាចស៊ុតបញ្ចូលទបាន១គ្រាប់ មុនតាំងតែពីតង់ទី១ និងបន្តរក្សាលទ្ធផលនេះទៅដល់តង់ទី២ទាំង ដែរមិកស៊ិកមិនអាចធ្វើអ្វីក្រុមអាស៊ីនេះ បានឡើយ។
ប៉ុន្តែចូលមកនាទីទី៦៧ទើបមិកស៊ិកអាចស៊ុតបាន១គ្រាប់តាមមកវិញដោយខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមគឺកីឡាករ Jimenez និងបន្តបន្ទាប់គ្រាប់ទី២ដោយ C.Antuna និងគ្រាប់ទី៣ដោយ C.Sake ក្នុងរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ។
កូរ៉េខាងត្បូងដែលមានគ្នាត្រឹមតែ១៩នាក់ ដោយសារតែបញ្ហា រឹតត្បិតការធ្វើដំណើរផងនិងបញ្ហាកីឡាកររបួសផងអាចរក បាន១គ្រាប់វិញប៉ុណ្ណោះ នៅនាទីទី៨៧ បញ្ចប់ការប្រកួតមិត្តភាពនៅក្នងប្រទេសអូទ្រីសលើកនេះ ចាញ់មិកស៊ិកលទ្ធផល៣ទល់នឹង២៕
ប្រែសម្រួល៖ស៊ុនលី