កីឡា

Ramos របូតបាល់១១ម៉ែត្រ ២ដង ធ្វើឲ្យអេស្បាញ ចប់ការប្រកួតត្រឹមស្មើ ជាមួយនឹងស្វីស

នៅចប់ការប្រកួតយប់មិញ រូចមកគ្រូបង្វឹកក្រុមអេស្បាញ លោក Luis Enrique បានចេញមកថ្លែង បែបការពារកីឡាករ ឯកទក្តកម្មរបស់ក្រុម Sergio Ramos ទាំងដែរកីឡាករខ្សែ ការពាររូប នេះបានធ្វើឲ្យខកខានបាល់១១ម៉ែត្រ ដល់ទៅ២ងទោះបីជា២៥ដង ចុងក្រោយគាត់ធ្វើបានជោគជ័យក្តី។

លទ្ធផលបានបញ្ចប់ទៅត្រឹម១ស្មើ រវាងក្រុមអេស្បាញ និងស្វីស ដោយក្នុងនោះមួយគ្រាប់ រកបានដោយកីឡាករ របស់ស្វីស Remo Freuler តាំងតែពីនាទីទី២៦និងមួយគ្រាប់
នៅចង់តង់ដោយកីឡាករ Gerard Moreno ។

លោក Enrique បាននិយាយថា ប្រសិនបើមានបាល់១១ម៉ែត្រផ្សេងទៀត Ramos នឹងនៅតែជាអ្នកធ្វើវាដដែល ។ បើគ្រាន់តែខកខានបាល់២គ្រាប់ ខ្ញុំនឹងដកគាត់ចេញ
ពីបញ្ជីអ្នកស៊ុតបាល់១១ម៉ែត្រនោះ គឺជារឿងដ៏អស់សំណើចមួយ ។ អេស្បាញមានអ្នកជំនាញ១១ម៉ែត្រច្រើនណាស់ ប៉ុន្តែ Ramos គឺជាអ្នកស្ថិតនៅក្នុង បញ្ចីកំពូលរបស់ក្រុម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top