កីឡា

លោក ហែម គីរី ៖ កីឡាករ-កីឡាការិនី ហែលទឹក បន្តហ្វឹកហាត់ ជាមួយគ្រូប្រសើរ ជាងហាត់តាមផ្ទះ

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បានមានប្រសាសន៍ថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ អូឡាំពិក ជាបណ្តោះអាសន្ន នៃការឆ្លងមេរោគ COVID-19 លើកទី២នេះ ខ្ញុំបានឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់ដដែល ក្រោមការការពារ និងប្រុងប្រយ័ត្នខ្ពស់ ដោយឲ្យហាត់នៅកន្លែងណា មានទីលានហាត់ត្រឹមត្រូវ ។

លោកបានបន្តថា ពួកយើងធ្វើការហ្វឹកហាត់រាល់ ពេលជាមួយលោកគ្រូ នៅលើគោក ដោយកីឡាករ-កីឡាការិនី មិនបានចុះហាត់ក្នុងទឹកឡើយ ហើយជាធម្មតាកីឡាករ-កីឡាការិនី ហែលទឹក មិនបានចុះទឹករង់ផ្តល់ប៉ះពាល់ថែមទៀត កមិ្រតដែលអត្តពលិក ខិតខំស្តារឡើងវិញ កំពុងឡើង ឥឡូវត្រូវផ្អាកទៀត ប្រសិនបើការសម្រាក រយៈពេលខ្លីនោះយើងក៏អាចស្តារដែរ ។

លោកអគ្គលេខាធិការ បន្ថែមទៀតថា ចំណែកកីឡាករ-កីឡាការិនី ហែលទឹកមួយចំនួន ដែលមកពីខេត្តបន្តស្នាក់នៅ ក្នុងពហុកីឡដ្ឋានជាតិ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ដែរ មិនអនុញ្ញាត ឲ្យចេញក្រៅឡើយ និមានឳកាសហ្វឹកហាត់ ក្នុងទឹកព្រមទាំងមានលោកគ្រូបង្វឹកគ្រប់គ្រង ។

យើងមិនចង់ឲ្យអត្តពលិក ទំាងនោះហាត់តាមផ្ទះសកម្មភាព តាមតែគាត់ធ្វើមិនបានគ្រប់គ្រាន់ឡើយ ដូច្នេះត្រូវហាត់ជាមួយគ្រូ ដើម្បីរក្សាកម្លាំង ពួកគាត់ឲ្យប្រសើរ ជាជាងហាត់តាមផ្ទះ ៕ ដោយ៖លី ភីលីព

Most Popular

To Top