កីឡា

Ramos មិនទាន់ចង់ចូលនិវត្តន៍ ជាមួយនឹងជម្រើសជាតិ នៅឡើយ

កីឡាករខ្សែការពារឆ្នើមវ័យ ចំណាស់ Sergio Ramos របស់ក្លឹប Real Madrid នៅសប្តាហ៍នេះបានបង្ហាញពីផែនការ របស់ខ្លួនថាមិនទាន់ នឹងចូលនិវត្តជាមួយនឹងជម្រើស ជាតិអេស្បាញឡើយ។

ការលើកឡើងបែបនេះត្រូវបាន ធ្វើឡើងនៅក្រោយដែល គាត់បានបរាជ័យក្នុងការទាត់បាល់១១ម៉ែត្រដល់ទៅ២គ្រាប់ ក្នុងការប្រកួតតែ១ផ្ទួនគ្នានិងដោយនៅតែទទួលបានការគាំទ្រ លើកទឹកចិត្តពីគ្រូបង្វឹកព្រម ទាំងមិត្តរួមក្រុមផង។

Ramos ដែលបច្ចុប្បន្នមានវ័យ៣៤ឆ្នាំទៅហើយនោះ បាននិយាយទៀតថា គាត់មានមោទនភាពក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិជាពិសេស ការបង្ហាញខ្លួនបំបែកកំណត់ត្រាកន្លងមកព្រមទាំងកំណត់ត្រា ផ្សេងទៀតផងហើយគាត់ នឹងគ្មានបំណងចង់ឈប់ពីជម្រើសជាតិឡើយ ក្នុងពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top