កីឡា

គោចាស់យ៉ន ពិសីប៉ះស្មៅខ្ចីសាន់ សំអុនដណ្តើមកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ TV5 Boxing Knock-Out Serie by CellCard

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by CellCard បន្ទាប់ពីផ្អាកមួយសប្ដាហ៍ ដោយសារមេរោគCOVID-19នោះនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះការប្រកួតនឹងចាប់ផ្ដើមឡើងវិញ ដោយអ្នកប្រដាល់ជើងខ្លាំង២នាក់ចុងក្រោយប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ការប្រកួតវគ្គចុងក្រោយ អ្នកប្រដាល់ជើងខ្លាំង សាន់ សំអុន ក្លិបអារុណរះកីឡាប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំង យ៉ន ពិសី មកពីក្លិបសាលវ័ន្ដកីឡា។អ្នកប្រដាល់សំអុនជាក្មេងស្រករក្រោយ ដែលមានទេពកោសល្យខ្ពស់ជាងពិសី ទំាងស្នៀតគុនក្នុងការប្រើកណ្តាប់ដៃ ជង្គង់អាចជាបេក្ខជនប្រជែងកៅអីវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រផងដែរ។

ចំណែកអ្នកប្រដាល់ជើងចាស់យ៉ន ពិសី ផ្ដួលអ្នកប្រដាល់ ផាន ផាន់ណាត់ ក្លិបទ័ពពិសេសឆ័ត្រយោង៩១១បានមុនស្នូរជួងបញ្ចប់ទឹកទី៣ និងប្រកួតឈ្នះអ្នកប្រដាល់រ៉ា រ៉យ៉ា ក្លិបអេភូថងកីឡាដោយពិន្ទុដែរ។ ប៉ុន្តែសម្រាប់ការជួបជាមួយសាន់ សំអុនចំពោះយ៉ន ពិសីអាចពិបាកបន្តិចក្នុងការយកឈ្នះ។

អ្នកប្រដាល់ សាន់ សំអុនធ្លាប់ប្រកួតបាន៣២ដង ឈ្នះ២៦ដង ចាញ់៥ដង និងស្មើ១ ដង ដោយឡែកយ៉ន ពិសីវិញធ្លាប់ប្រកួតបាន៣៨ដង ឈ្នះ២៨ដង ចាញ់៧ដង និងស្មើពិន្ទុ៣ដង៕ដោយ៖លី ភីលីព

Most Popular

To Top