មកដល់ថ្ងៃអង្គារនេះកីឡាកររបស់តោបីអង់គ្លេស Raheem Sterling និងកីឡាករ Jordan Henderson គឺត្រូវបានអនុញ្ញាតិឲ្យធ្វើដំណើរ ទៅកាន់ក្លឹបរបស់គេវិញហើយបន្ទាប់ពី ទទួលរងរបួសក្នុងបេសកកម្ម ជាមួយនឹងជម្រើសជាតិ។
នៅថ្ងៃនេះមានការលើកឡើងមួយ ពីសំណាក់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate តែម្តងដើម្បីសំណូមពរឲ្យលីគ កំពូលអង់គ្លេសក្នុងការពិចារណាដាក់ឲ្យមានការដោះដូរកីឡាករបម្រុងរហូតដល់ ៥រូបពីព្រោះថាកីឡាកររបស់ជម្រើសជាតិគឺតែងតែទទួលរងរបួសច្រើននិង ជាប់ជានិច្តកន្លងមក។
ក្រៅតែពីលោក Southgate ជាក់ស្តែងក៏មានគ្រូបង្វឹក ក្លឹប២រូបផ្សេងទៀតដូចជាលោក Pep Guardiola និង Jurgen Klopp ផងដែរដែល បានធ្វើការអំពាវនាវដូចគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី