ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈុតធំកម្រចាញ់ច្រើនគ្រាប់ណាស់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ហើយក្នុងបាល់ទាត់ សម័យទំនើបទៀតសោត ក្រុមនេះចាញ់យ៉ាងច្រើន ៣គ្រាប់អស់ហើយ។ បរាជ័យ ៦-០ ទល់នឹងក្រុមគោជល់អេស្ប៉ាញ ក្នុងយប់មិញនេះ បានធ្វើឲ្យពិភពលោកកក្រើកយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ ក្រៅពីចាញ់អេស្ប៉ាញ អាល្លឺម៉ង់ធ្លាប់ចាញ់ដល់ថ្នាក់ ៦-០ តែម្ដងគត់ ហើយតាំងពី ៩០ឆ្នាំមុនមកម្ល៉េះ។ អាល្លឺម៉ង់ធ្លាប់ចាញ់អូទ្រីស ដែលជាអ្នកជិតខាងរបស់ខ្លួន ឡើងដល់ថ្នាក់ ៦-០បែបនេះ កាលពីខែឧសភា ឆ្នាំ១៩៣១។
នៅកាលនោះអាល្លឺម៉ង់ ប្រកួតប៉ះអូទ្រីសក្នុងក្របខ័ណ្ឌ ជាប្រកួតមិត្តភាពប៉ុណ្ណោះ ខណៈចាញ់អេស្ប៉ាញលើកនេះ ក្នុងប្រកួតក្របខ័ណ្ឌ UEFA Nations League។
សូមជម្រាបផងដែរថា អាល្លឺម៉ង់ធ្លាប់មានកំណត់ត្រា ចាញ់អាក្រក់បំផុតគឺ ចាញ់ក្រុមជម្រើសអង់គ្លេស ដោយចាញ់ ៩-០ កាលពីឆ្នាំ១៩០៩៕ ប្រភព៖ sabay