The Gazzetta dello Sport នៅថ្ងៃពុធនេះបានសរសេរថាក្លឹបយក្សអ៊ីតាលី Roma និងវិរៈបុរសរបស់ក្លឹបលោក Francesco Totti គឺនឹងអាច ឈានទៅដល់ការជួបជុំគ្នាសាជាថ្មីហើយនាពេលខាងមុខដ៏ខ្លីនេះ។
អតីតកីឡាករខ្សែប្រយុទ្ធ ដ៏ស្មោះស្ម័គ្របំផុតរបស់ Roma រូបនេះក៏ធ្លាប់ត្រូវបានក្លឹប ផ្តល់ជាតួនាទីមួយជូនលោកផងដែរកាលពីគ្រាមុនប៉ុន្តែត្រូវបានបដិសេធព្រោះថា
លោក Totti ចង់បានសិទ្ធក្នុងការសម្រេច ចិត្តដែលធំនិងមានឥទ្ធិពលចំពោះក្លឹបបណ្តូលចិត្តរបស់គាត់។
រហូតមកដល់ពេលចុងក្រោយ នេះប្រភពដដែលបានសរសេរទៀតថាពួកគេទាំងសងខាងគឺ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបជុំគ្នាសាជាថ្មីដើម្បី អាចពិនិត្យមើលតំណែង
ដ៏សមរម្យមួយសម្រាប់លោក Totti ក្នុងការវិលត្រឡប់៕ ប្រែសម្រួល៖ស៊ុនលី