The Sportskeeda ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Grioud ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺបានត្រៀមចិត្តត្រៀមកាយរួចហើយ ដើម្បីចាកចេញហើយជឿជាក់ថាយ៉ាងយូរបំផុត ត្រឹមខែមករាខាងមុខនេះ។
កីឡាករអន្តរជាតិបារាំងរូបនេះ បានចូលរួមជាមួយនឹង Chelsea កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ ពីក្លឹបកាំភ្លើងធំ Arsenal ហើយចាប់តាំងពីពេលនោះ មកគាត់អាចបង្ហាញខ្លួនបាន៩៤ដងឲ្យក្លឹបនិងស៊ុតបាន២៩គ្រាប់ជួយមិត្តរួមក្លឹបរកបាន១៤គ្រាប់ផងដែរ។
ការមកដល់របស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង ជាច្រើនរូបមានន័យថាពេលវេលាសម្រាប់ការងបង្ហាញខ្លួនរបស់ Giroud កាន់តែមានកម្រិតដូចនេះ ការចាកចេញត្រូវបានមនុស្សជាច្រើននាំគ្នាជឿជាក់ថាជារឿងដ៏ល្អបំផុត សម្រាប់កីឡាករវ័យ៣៤ឆ្នាំរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី