អាមេរិក៖ការសិក្សាថ្មីមួយបានបង្ហាញថា អត្តពលិករត់ប្រណាំងអាជីពដែលមានសមត្ថភាពរត់ម៉ារ៉ាតុងក្នុងរយៈពេលតិចជាង២ ម៉ោងទទួលបានអុកស៊ីសែនទ្វេដងលឿនជាងមនុស្សធម្មតាដែលមានអាយុដូចគ្នានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Exeter បានវិភាគអត្រានៃការស្រូបយកអុកស៊ីសែនក្នុងចំណោមអត្តពលិកដែលជាផ្នែកមួយនៃគម្រោងរត់ម៉ារ៉ាតុង Breaking2 មានរយៈពេល ២ នាទីដែលដំណើរការដោយ Nike ។ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា អ្នករត់ប្រណាំងអាជីពត្រូវការការរួមបញ្ចូលគ្នាជាក់លាក់នៃសមត្ថភាពខាងសរីរវិទ្យាដើម្បីមានឱកាសនៃការរត់ម៉ារ៉ាតុងរយៈពេល ២ ម៉ោង។
ក្នុងចំណោមជំនាញទាំងនេះគឺសមត្ថភាពក្នុងការធ្វើឲ្យមានតុល្យភាពល្អឥតខ្ចោះនៃ VO2 (អត្រាស្រូបយកអុកស៊ីសែន) ក្នុងពេលរត់ហើយអ្នកជំនាញបានរកឃើញថា វាលឿនជាងមនុស្សធម្មតា។ សាស្រ្តាចារ្យ Andrew Jones អ្នកនិពន្ធការសិក្សាបាននិយាយថា ការរកឃើញនេះបង្ហាញពីអ្នករត់ម៉ារ៉ាតុងអាជីពត្រូវតែមានតុល្យភាពរវាង VO2 និងប្រសិទ្ធភាពនៃចលនា។
សាស្រ្តាចារ្យ Jones បានបន្តថា លទ្ធផលមួយចំនួនជាពិសេស VO2 អតិបរមាមិនខ្ពស់ដូចអ្វីដែលយើងរំពឹងទុកនោះទេ។ ផ្ទុយទៅវិញយើងឃើញនៅក្នុងសរីរវិទ្យានៃអ្នករត់ប្រណាំងទាំងនេះគឺជាតុល្យភាពដ៏ល្អឥតខ្ចោះនៃចរិតលក្ខណៈសម្រាប់ដំណើរការម៉ារ៉ាតុង៕