អ្នកចាំទីឆ្នើមរបស់ក្លឹប Barcelona លោក Marc Andre ter Stegen នៅថ្ងៃនេះបានធ្វើការលើកឡើងដោយសង្ឃឹមថាមិត្តរួមក្លឹបនិងជាកីឡាករដ៏ឆ្នើម
របស់ក្លឹប Lionel Messi នឹងអាចសម្រេចចិត្តចុងក្រោយក្នុងការបន្តរស់នៅទីនេះជាមួយគ្នា។
មកដល់ពេលនេះទោះបីជា Messi បានធ្វើឲ្យស្ងប់ស្ងាត់មកវិញនូវព័ត៌មាន អំពីការចាកចេញដែលធ្លាប់បានធ្វើតាំង តែពីរដូវក្តៅមកក្តីប៉ុន្តែកុងត្រាដែលមានសុពលភាព
ត្រឹមចុងរដូវកាល២០២០-២០២១នោះ គឺមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ។
ទាំងដែលកីឡាករផ្ទាល់ បានបញ្ជាក់ថា ហើយនឹងប្តេជ្ញាចិត្តដើម្បីលេងឲ្យ Barcelona អស់ពីចិត្តក្តីប៉ុន្តែនៅតែមានអ្នកជំនាញបាល់ទាត់ជាច្រើនគិតថា Messi នឹងអាច
សម្រេចចិត្តចាកចេញទៅចូលរួមក្លឹប Man City ជួបជាមួយនឹងគ្រូចាស់ របស់ខ្លួនវិញគឺលោក Pep Guardiola ដដែល៕
ប្រែសម្រួល៖ Lee