កីឡា

ក្លឹបមួយនៅ អេស្បាញចង់ហៅ Eto’o ដែលចូលនិវត្ត ទៅហើយនោះមកលេង បាល់វិញ

នៅថ្ងៃនេះប្រធានក្លឹប Racing de Murcia លោក Morris Pagniello បានអះអាងហើយថា លោកពិតជាកំពុងស្ថិត នៅក្នុងកិច្ចពិភាក្សាមួយមែនដើម្បីអាចពិនិត្យ មើលលទ្ធភាពថា តើក្លឹបអាចនឹងនាំយកអតីតកីឡាករ ឆ្នើមរបស់ Barcelona និង Inter Milan លោក Samuel Eto’o មករួមក្លឹបវិញដែរ ឬយ៉ាងណា ។

វិរៈបុរសរបស់កាម៉េរូនរូបនេះ បានប្រកាសចូលនិវត្តន៍រួចទៅហើយ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩​ បន្ទាប់ពីបានចំណាយពេលវេលាអស់១ឆ្នាំ ជាមួយនឹងក្លឹប Qatar SC ប៉ុន្តែសង្ឃឹមថា នឹងអាចត្រឡប់មកលេងបាល់អាជីពវិញ ជាមួយនឹងក្លឹបនៅលីគទី៣ របស់អេស្បាញមួយនេះ។

លោក Pagniello ដដែលបានបញ្ជាក់ទៀតថា មកដល់ពេលនេះក្តីសង្ឃឹម របស់ក្លឹបគឺមាន៥០លើល៥០ប៉ុណ្ណោះ ពីព្រោះថា ក្លឹបនឹងត្រូវរងចាំមើល អ្នកឧបត្ថម្ភធំរបស់
ខ្លួនជាមុនសិន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top