គិតមកទល់ពេលនេះ រយៈពេល៦រដូវកាលហើយ ដែលខ្សែប្រយុទ្ធ Heung-Min Son ចូលរួមជាមួយ Spurs ចាប់តាំងពីឆ្នាំ២០១៥។
បច្ចុប្បន្នកីឡាករវ័យ២៨ឆ្នាំ គឺជាជម្រើសខ្សែប្រយុទ្ធដំបូងរបស់ក្រុម ហើយខ្សែប្រយុទ្ធផ្សេងៗពិបាកនឹងដណ្ដើមកន្លែងរបស់គេណាស់។ មានទាំងបច្ចេកទេសលេងល្អ ស៊ីចង្វាក់គ្នាជាមួយមិត្តរួមក្រុម និងការសម្រេចទីច្បាស់ Son តែងតែស្ថិតក្នុងក្រសែភ្នែក របស់អ្នកចាត់ការ តាំងពីជំនាន់លោក Mauricio Pochettino រហូតដល់លោក Jose Mourinho។

តាមរយៈវីដេអូមួយ បានបង្ហាញ១១ ពេលដែលធ្វើឲ្យកីឡាករសញ្ជាតិកូរ៉េខាងត្បូង ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ ពេលទីមួយបង្ហាញពីការអូសបាល់ យកទៅទាត់បញ្ចូលទីដោយខ្លួនឯង ពេល Spurs លេងទល់នឹង Chelsea កាលពីឆ្នាំ២០១៨។ មួយពេលទៀត Son បានទាត់ពីចម្ងាយដ៏អស្ចារ្យដោយជើងឆ្វេង ដែលមិនមែនជាជើងហ្ស៊ីនរបស់ខ្លួន ក្នុងការប្រកួតជាមួយ Leicester City។ មិនបាច់រៀបរាប់យូរតោះមើលវីដេអូខាងក្រោម៖
ប្រភព៖ sabay
