អេហ្ស៊ីប លែងហ៊ានហៅ Salah ជួយនៅអូឡាំពិកហើយ បើ Liverpool មិនអនុញ្ញាត
ហង្សក្រហម Liverpool ហាក់មិនសប្បាយចិត្តឡើយ នៅពេលដែល Salah បានឆ្លងមេរោគកូវីដ១៩ អំឡុងពេលលេង ឱ្យជម្រើសជាតិអេហ្ស៊ីប។ ការឆ្លងមេរោគនេះ នឹងធ្វើឱ្យកីឡាករសំខាន់ក្នុងក្រុមម្នាក់នេះ មិនអាចលេងបានឡើយ នៅចុងសប្ដាហ៍នេះ ហើយក៏នឹងអវត្តមាន នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍ក្រោយដែរ។
ជាមួយគ្នានឹងរឿងនេះ លោក Shawky Gharib គ្រូ U23 របស់អេហ្សីប ដែលត្រូវដឹកនាំក្រុមលេងនៅអូឡាំពិក នាប្រទេសជប៉ុនឆ្នាំក្រោយ បានចេញមុខមកនិយាយថា លោកទំនងជាមិនអាចហៅ Salah មករួមក្រុមបានទេ ប្រសិនបើ Liverpool មិនព្រម។ គ្រប់យ៉ាងស្ថិតនៅលើដៃក្រុម Liverpool ព្រោះព្រឹត្ដិការណ៍នេះ គឺមុនចាប់ផ្ដើមរដូវកាល ២០២១-២២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕ ប្រភព៖sabay
អេហ្ស៊ីប លែងហ៊ានហៅ Salah ជួយនៅអូឡាំពិកហើយ បើ Liverpool មិនអនុញ្ញាត
By
Posted on