ការសម្រេចចិត្តចុងក្រោយ របស់លោក Pep Guardiola ក្នុងការបន្តរស់នៅជាមួយនឹង Etihad រហូតដល់ឆ្នាំ ២០២៣បានធ្វើឲ្យមនុស្ស ជាច្រើនមានការ
សប្បាយចិត្តហើយភាគច្រើន គឺជាកីឡាកររបស់ក្លឹបតែម្តង។
ក្នុងចំណោមនោះកីឡាករខ្សែការពារអេស្បាញ Aymeric Laporte បាននិយាយថាការប្តេជ្ញាចិត្តក្នុងការដឹកនាំក្លឹបបន្តទៀតនេះពិតជាធ្វើឲ្យលោក
មានអារម្មណ៍រីករាយខ្លាំងមែនទែន ហើយវាមានន័យថាក្លឹបកំពុងធ្វើការ វិនិយោគដ៏មានប្រសិទ្ធភាព មួយរួចទៅហើយ។
Laporte និយាយថា ពួកយើងនៅទីនេះបានឃើញអ្វីៗ គ្រប់យ៉ាងអស់ទៅហើយនូវអ្វី ដែលលោក Pep បានផ្តល់ជូនក្លឹប ។ គាត់លើកពានរង្វាន់ ជាច្រើនហើយ
អត្រាជ័យជំនះរបស់គាត់ គឺមានរហូតទៅដល់៧៣ភាគឬ គឺជាអត្រាដ៏អស្ចារ្យមួយ ៕
ប្រែសម្រួល៖ស៊ុនលី