កីឡាករខ្សែការពារជើងចាស់ Gerard Pique ត្រូវបានគេមើលឃើញថាបានដើរចេញ ពីទីលានទាំងទឹកភ្នែកដោយសារតែរបួស ដែលទំនងជាធ្ងន់ធ្ងរក្នុងពេលដែល Barcelona កំពុងបានរបូតគ្រាប់បាល់១គ្រាប់ ទៅហើយទៅឲ្យ AT Madrid។
ក្រោយការប្រកួតក្រុមគ្រូពេទ្យ បានបញ្ជាក់ថាវាជារបួសក្បាលជង្គង់ដែលជាទូទៅ សម្រាប់ខ្សែការពារវ័យចំណាស់បែបនេះគឺនឹងលំបាកក្នុងការព្យាបាល ក្នុងរយៈពេលខ្លីណាស់ហើយស្របពេលដែលកីឡាករ ខ្សែការពារផ្សេងទៀតរបួសផងដែរ Barcelona ហាក់ដូចជាកំពុងតែជួយវិបត្តខ្លាំងជាមិនខាននៅប្រកួត ខាងមុខបន្ថែមទៀត។
ក្រៅតែពី Pique បច្ចុប្បន្នកីឡាករខ្សែការពារផ្សេងទៀតក៏កំពុងរបួសផងដែរជាក់ស្តែងដូចជាកីឡាករ Sergi Roberto ជាដើមហើយក្រឡេកទៅមើល ជម្រើសដើម្បីជំនួសតំណែងវិញសុទ្ធសឹងតែជាកីឡាករវ័យក្មេងៗដូចជា Lenglet និង Araujo ជាដើម៕
ប្រែសម្រួល៖ស៊ុនលី