កីឡា

ការប្រកួតបាល់ទាត់ មិត្តភាពពានរង្វាន់ វ័យចំណាស់កម្ពុជា លើកទី៣ អបអរសាទរខួប លើកទី៤២ ទិវាជ័យជម្នះ៧មករា

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជា លើកទី៣ អបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១  មិត្តភាពអបអរសាទរខួប១០ នៃក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិ។

លោក អ៊ុក សំណាង អនុប្រធានក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជានេះបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១៥ និងបានរៀបចំចំនួន២ លើករួចមកហើយ ដោយមានការចង្អុរបង្ហាញពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាស្ថាបនិកក្លឹបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ។

លោកបានបន្តថា ការប្រកួតនជក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរនូវមន្ត្រីរាជការ និងបងៗពូដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡាជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ។ 

មានន័យថា កម្មវិធីនេះ ខកខានរៀបចំអស់រយៈពេល ៥ឆ្នាំមកហើយ តែដោយឡែកក្នុងពេលនេះ ដោយមានភ័ព្វ សំណាងទទួល បានការគាំទ្រដ៏លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ មានឪកាសរៀបចំជាកម្មវិធីប្រកួតមិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជាឡើងវិញ ជាលើកទី៣ និងរៀបចំជាពិសេស ដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !

សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន៨គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់មេធាវីទីប្រឹក្សា ក្លិបកីឡាបាល់ទាត់គ្រូវិទ្យាល័យស៊ីវត្ថិ ក្លិបកីឡាបាល់ទាត់វ័យចំណាស់ដើម្បីសុខភាព និងក្លិបកីឡាបាល់ទាត់ឥន្រ្ទីវ័យចំណាស់ ក្លិបកីឡាបាល់ទាត់ទីស្តីការអ.យ.ក ក្លិបកីឡាបាល់ទាត់ អ.យ.ក ខេត្ត និងក្លិបកីឡាបាល់ទាត់វ័យចំណាស់នគរបាលខណ្ឌមានជ័យ។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និង ក្នុងនាមខ្លួនលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រដោយលោក ស៊ាន បូរ៉ាត និងសូមកោតសរសើរចំពោះកីឡាករទំាងអស់ចូលរួមក្នុងក្លិបបាល់ទាត់នេះ។ ការបង្កើតមានគោលទិសពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់៕

ដោយ៖លី ភីលីព

Most Popular

To Top