កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ ដាណឺម៉ាក Christian Eriksen ដែលបានធ្វើដំណើរ មកចូលរួមជាមួយនឹង Inter Milan កាលពីខែមករាកន្លងទៅ ត្រូវបានគ្រប់គ្នាមើល
ឃើញថា មិនអាចបង្ហាញទំរង់លេង ល្អតាមការរំពឹងទុក របស់ក្លឹបឡើយចាប់តាំងតែ ពីបានផ្ទេរមកពីក្លឹប Spurs។
ក្រោយមានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធ អំពីផែនការចាកចេញរបស់កីឡាករមកនៅថ្ងៃនេះប្រធានប្រតិបត្តិរបស់ក្លឹប Inter Milan លោក Beppe Marottaបាន
ចេញមកប្រកាសបញ្ជាក់ថាកីឡាករ Eriksen គឺពិតជាអាចចាកចេញបានពីក្លឹបនៅខែមករាខាងមុខនេះហើយបច្ចុប្បន្នកំពុងមានសំណើរមួយចំនួន ដើម្បីក្លឹបធ្វើការពិចារណា។
លោក Marotta បាននិយាយទៀតថា៖ខ្ញុំច្បាស់ណាស់ នឹងមិនព្យាយាមរក្សាទុកកីឡាកររូបនេះឡើយប្រសិនបើមានការស្នើសុំចាកចេញណាមួយហើយពួកយើង នឹងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវ
មួយសម្រាប់គាត់៕
ប្រែសម្រួល៖ស៊ុនលី