ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានបន្ដជួយក្រុម AC Milan យកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ Serie A នៅយប់មិញនេះ។
ក្រុម AC Milan ដែលឈរនៅកំពូលតារាង នៅតែរក្សាភាពខ្លាំងរបស់ខ្លួនដដែលនៅយប់មិញនេះ។ ដោយខ្សែប្រយុទ្ធ Zlatan រកបានដល់ទៅ២គ្រាប់ម្នាក់ឯណោះនៅនាទី២០ និង៥៤។ ស្របពេលក្រុម Napoli វិញ រកបាន១គ្រាប់តាមពីក្រោយដោយ ពី Mertens នៅនាទី៦៣ មុនពេល Hauge ថែមបានគ្រាប់បាល់ទី៣វិញទៀតនៅនាទី ៩០+៥។

ទទួលបាន៣ពិន្ទុបន្ថែមនេះ គឺក្រុម AC Milan បន្ដឈរនៅកំពូលតារាង Serie A ដោយមាន២០ពិន្ទុពេញ ឆ្លងកាត់ការប្រកួត៨ប្រកួតមកនេះ។ ក្រុមលេខ២ គឺ Sassuolo មាន១៨ពិន្ទុ ខណៈដែលក្រុមការពារតំណែងជើងឯកវិញ មាន១៦ពិន្ទុ ឈរនៅលេខ៤ក្នុងតារាង៕
ប្រភព៖ sabay
