កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ដែលបានធ្វើតេស្តវិជ្ជមាន កូវីដ១៩កាលពីប្រកួតឲ្យជម្រើសជាតិរបស់ខ្លួនប៉ុន្មានសប្តាហ៍កន្លងមកនោះ ទីបំផុតគឺអាចបង្ហាញខ្លួនឡើងវិញ
ឲ្យក្លឹប Liverpool ហើយនៅយប់ថ្ងៃពុធនេះ ប៉ះនឹងក្រុមអ៊ីតាលី Atalanta។
យោងតាមការអះអាងរបស់ the Goal បានសរសេរថាគ្រូបង្វឹកក្លឹប លោក Jurgen Klopp បានបញ្ជាក់ថា Salah បានធ្វើតេស្តចុងក្រោយមួយសាជាថ្មីរកឃើញ អវិជ្ជមានកូវីដ១៩
ដូចនេះគាត់នឹងអាចចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញជាមួយ នឹងក្លឹបពីថ្ងៃចន្ទនេះតទៅ។
លោក Klopp បន្តទៀតថា Salah នឹងអាចត្រឡប់មកចូលរួម ប្រកួតដ៏សំខាន់ក្នុងព្រឹត្តិការណ៍ Champion League នៅយប់ថ្ងៃពុធប្រសិនបើអាច តេស្តជាមួយនឹង UEFA នៅថ្ងៃចន្ទ
នេះបានជោគជ័យ៕
ប្រែសម្រួល៖ស៊ុនលី