ខេត្តកណ្តាល ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រុមការងាររបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះរៀបចំកម្មវិធីអប់រំគុណ តម្លៃអូឡាំពិក (Olympic Values Education Programme)លើកទី៤ និងផ្សព្វផ្សាយស្តីពីការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល ។
ក្នុងឳកាសផ្សព្វផ្សាយ ស្តីពីការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដោយអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា របស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល និងនាយកសាលា ព្រមទាំងសិស្សានុសិស្សចំនួន៥០នាក់។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយអប់រំគុណ តម្លៃអូឡាំពិក ផ្តោតលើយុវជន សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សានានា យើងបានចាប់ផ្តើម ការផ្សព្វផ្សាយ ស្មារតីកីឡាអូឡាំពិក ដែលហៅថា “ឧត្តមគតិអូឡាំពិក” ការងារធ្វើកន្លងមកនោះ គឺអប់រំដល់សិស្ស និស្សិត រាប់រយរាប់ពាន់នាក់ ទំាំង៤លើកនៅកន្លែងខុសៗគ្នា ដើម្បីពង្រឹងស្មារតី ឲ្យយល់ពីគុណតម្លៃនៃជីវិត និងកីឡាធ្វើជាមូលដ្នាន សម្រាប់សមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត ៕
ដោយ៖លី ភីលីព