អតីតអ្នកចាំទីរបស់ក្លឹបហង្សក្រហមម្នាក់ នៅថ្ងៃនេះបានធ្វើការអះអាងថា Liverpool នឹងអាសម្រេចចិត្តក្នុងការលក់កីឡាករ ខ្សែប្រយុទ្ធអេហ្ស៊ីប Ma Salah ប្រសិនបើតម្លៃ
ត្រូវរ៉ូវគ្នាណាមួយអាចនឹងធ្វើឡើង ហើយគ្មានរឿងណាមួយ ដែលមិនអាចកើតឡើងនោះឡើយ។
លោក David James អតីតអ្នកចាំទីរបស់ក្លឹបបានអះអាងថា Liverpool នឹងនៅតែស្តាប់រាល់សំណើរទាំងឡាយណាសម្រាប់ផ្តល់ឲ្យ Salah ប្រសិនបើតម្លៃអាចចរចាគ្នាបាន
ហើយអះអាងទៀតថា ដូចនេះការផ្ទេរទៅកាន់ Real Madrid គឺពិតជារឿងដែលមិនអាចទៅមិនរួចនោះទេ។
កីឡាករខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីបរូបនេះ បានក្លាយទៅជាកំពូលកីឡាករឆ្នើមរបស់ Anfield ចាប់តាំងតែពីបានផ្ទេរមកពីអ៊ីតាលីហើយមកដល់ពេលនេះគាត់រកបាន១០៤គ្រាប់ហើយក្នុង
ការបង្ហាញខ្លួនទាំង១៦៥ដងនិងជួយក្លឹបលើកពាន Premier League ផងនិង Champion Leagueផង៕
ប្រែសម្រួល៖ស៊ុនលី