ភ្នំពេញ ៖ កម្ពុជាបានក្លាយជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលគោលការណ៍សំខាន់ សម្រាប់ព្រឹត្តិការណ៍នេះគឺ ជាការរត់ភ្លើងគប់ឆ្លងកាត់ប្រទេស ជាសមាជិកទាំង១១ ដោយបញ្ចប់ការរត់នៅពេលពិធី ប្រារព្ធបើកជាផ្លូវការនៅកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំ SEA GAMES 2023 ថា ការប្រកួតកីឡាអូឡាំពិក គឺគេទៅយកភ្លើងអាទិទេពនាភ្នំអូឡាំព្យ៉ាដ ប្រទេសក្រិច ដោយឡែក សម្រាប់ SEA GAMES វិញ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ដោយព្រះមហាក្សត្រ ជាអ្នកប្រទានភ្លើង នៅប្រាសាទអង្គរវត្ត ដែលជាតំបន់ បេតិកភ័ណ្ឌរបស់កម្ពុជា ។
ការរត់ភ្លើងគប់នេះកម្ពុជា នឹងចាប់ផ្ដើមក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណែកភ្លើងនេះនឹងត្រូវរក្សាទុកមិន ឲ្យរលត់រហូតបញ្ចប់ ការប្រកួត SEA GAMES 2023 បន្ទាប់ព្រះមហាក្សត្រប្រទាន ហើយនោះភ្លើងគប់នេះនឹងត្រូវរក្សា ឲ្យល្អហើយដឹកតាមយន្តហោះឆ្ពោះ ទៅបណ្ដាប្រទេសអាស៊ាន ទាំង១១ ។
នៅតាមបណ្ដាប្រទេសអាស៊ាន អគ្គរាជទូតខ្មែរ ដែលប្រចាំនៅទីនោះនឹងចូលរួមរត់ហែរ គប់ភ្លើងកាត់តាមបណ្ដា ប្រទេសអាស៊ាន ដែលមាននិវេសនដ្ឋាននៅទីនោះ ។ ប្រទេសឡាវក្លាយជាប្រទេសចុងក្រោយ ដែលកម្ពុជាត្រូវរត់ឆ្លងកាត់ទីនោះប៉ាក់សេ ចូលមកកាន់ប្រទេសកម្ពុជាវិញ ។
លោកអគ្គលេខាធិការ បានបន្តថា ក្រោយពេលឆ្លងដែន ចូលមកកម្ពុជាវិញនោះ ក្បួនរត់ភ្លើងគប់នេះ នឹងបន្តរត់កាត់ តាមបណ្ដាខេត្តនានា ជុំវីបឹងទន្លេសាប រួចទើបបន្តរត់មកកាន់រាជធានីភ្នំពេញ នឹងចូលទៅកាន់កន្លែងប្រារព្ធ ពិធីបើកការ ប្រកួតស៊ីហ្គេមជាផ្លូវការ ។ ការរត់ភ្លើងគប់នេះ គឺធ្វើយ៉ាងណាឲ្យចូលមកដល់កន្លែង ប្រារព្ធពិធីបើកចំពេល ពិធីចាប់ផ្ដើមតែម្ដង ៕ដោយ៖លី ភីលីព