កីឡា

Griezmann ​បដិសេធ​ ​កាត់​សក់ ទោះ Barca ​ប្រាប់​ក៏​ដោយ​

​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​បាន​អះអាង​ថា​ ខ្លួន​ នឹង​មិន​កាត់​ម៉ូដ​សក់​នេះ​ចេញ​ទេ ​បើ​ទោះ​ជា​ក្រុម Barcelona ​តម្រូវ​ឱ្យ​កាត់​ក៏​ដោយ។

កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​នេះ ​បាន​ទុក​ម៉ូដ​សក់​វែង​នេះ ​តាំង​ពី​ផ្លាស់​មក​លេង​ជាមួយ​ក្រុម FC Barcelona ​មក ។ ខណៈ​ដែល​ម៉ូដ​សក់​វែង​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​រូបគេ​លេង​មិន​សួវ​បាន​ល្អ​សោះ មិន​ដូច​កាល​នៅ​សក់​ខ្លី​ជាមួយ​ក្រុម Atletico Madrid ​ឡើយ។ ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្នើ​សុំ​ឱ្យ Griezmann ​ប្ដូរ​ម៉ូដ​សក់​នេះ​ចេញ​ទៅ ដើម្បី​នាំ​សំណាង​មក​វិញ។

​យ៉ាងណាមិញ សាមី​ខ្លួន​បាន​ចេញ​មុខ​មក​អះអាង​ថា​៖ “ខ្ញុំ​នឹង​ទុក​សក់​វែង​នេះ​រហូត ​ទោះ​ជា​ពួកគេ​បាន​ស្នើ​សុំ​ខ្ញុំ​ឱ្យ​កាត់​ក៏​ដោយ។ ​កូន​និង​ប្រពន្ធ​របស់​​ខ្ញុំ ចង់​ទុក​សក់​វែង​របស់​ខ្ញុំ​នេះ។ ​តាំង​ពី​ខ្ញុំ​មក​ដល់ Barcelona ​ខ្ញុំ​មិន​និយាយ​ច្រើន​ទេ ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​សមត្ថភាព ​នៅ​លើ​ទីលាន​ប៉ុណ្ណោះ”។

រំលឹក​ថា ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​ខាង​លើ​នេះ ​ទើប​រក​បាន​២​គ្រាប់ និង​បញ្ជូន​បាល់​បាន​១​គ្រាប់​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​៨​ប្រកួត ​នៅ​ក្របខណ្ឌ la Liga ​នា​រដូវ​កាល​នេះ៕
ដោយ ៖ sabay

Most Popular

To Top