the Sunsports នៅថ្ងៃនេះ បានសរសេរថា ក្លឹបអង់គ្លេស Southampton កំពុងបង្ហាញពីបំណង ចង់បានកីឡាករខ្សែការពារ Bradon Willimas របស់ក្លឹបបិសាចក្រហម Man UTD ខ្លាំងមែនទែននៅពេលនេះ។
Southampton ត្រូវបានគេដឹងទៀតដែរថា នឹងរៀបចំផែនការ ដើម្បីអាចនាំយកកីឡាករ ខ្សែការពារស្លាបវ័យ២០ឆ្នាំរូបនេះ មករួមក្លឹបក្នុងលក្ខខណ្ឌ ខ្ចីជើងឲ្យបាន នៅក្នុងខែមករាខាងមុខពេលដែលទីផ្សារកីឡាករនឹងត្រូវបើក។
ប្រភពដដែលក៏បានសរសេរដែរថា ក្លឹបបិសាចក្រហម Man UTD ទំនងជានឹងអាចយល់ព្រម ទាំងលើសំណើមួយនេះ ខណៈដែលកីឡាករ ទើបតែបានបង្ហាញខ្លួន បាន២ប្រកួតប៉ុណ្ណោះ ឲ្យក្លឹបក្នុងការប្រកួតកន្លងមកនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី