ពានរង្វាន់ World Cup ឆ្នាំ១៩៨៦ នៅប្រទេសម៉ិចស៊ិក មនុស្សជាច្រើនជុំវិញពិភពលោក នៅតែចាំរូបភាពលោក Deigo Maradona បន្លំយកដៃវាយបាល់បញ្ចូល ធ្វើឲ្យអង់គ្លេសចាញ់មិនអស់ចិត្តធ្លាក់ចេញពីកម្មវិធីទាំងមិនអស់ចិត្ត។
ក្នុងវគ្គ១៦ក្រុមចុងក្រោយជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះអ៊ុយរុយហ្គាយ ខណៈអង់គ្លេសឈ្នះប៉ារ៉ាហ្គាយ ។ អាហ្សង់ទីននិងអង់គ្លេស ត្រូវឡើងមកជួបគ្នាក្នុងវគ្គ Quarter-Final ។ ក្នុងការប្រកួតនោះអាហ្សង់ទីន រកគ្រាប់បានមុន ដោយសារតែ Maradona លោតបន្លំយកដៃវាយបាល់បញ្ចូលទី។ នៅនាទីបន្ទាប់ Maradona បានបន្ថែមមួយគ្រាប់ទៀត មុនពេលអង់គ្លេសរកបាន១គ្រាប់សងវិញ ។
លទ្ធផល ២-១ បានបន្សល់រហូតដល់ចប់ការប្រកួត ធ្វើឲ្យអង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុម ចុងក្រោយយ៉ាងឈឺចាប់ ។ សារព័ត៌មានបរទេសជាច្រើន បានចុះព្រោងព្រាតអំពីការប្រកួតនេះ ជាពិសេសចាប់ជ្រុង Maradona បន្លំយកដៃវាយបាល់ ដោយដាក់ឈ្មោះថាជា “Hand of God”។
ជ័យជម្នះនេះបានជួយអាហ្សង់ទីន បន្តដំណើរទៅមុខរហូតដល់វគ្គផ្ដាច់ព្រ័ត្រ យកឈ្នះអាល្លឺម៉ង់ខាងលិច លើកពាន World Cup តែម្ដង ។ អ្នកចាំទីរបស់អង់គ្លេស លោក Peter Shilton ដែលលេងក្នុងការប្រកួតខាងលើ បានរៀបរាប់ថា Maradona ពិតជាបន្លំស្រស់ៗមែន ដោយសារតែគេតែតមិនដល់បាល់។
យ៉ាងណាមិញ គ្រប់ពេលគ្របវេលា Maradona មិនដែលសារភាពរឿងនេះទេ ហើយបែរជាគ្រប់សារព័ត៌មាន សរសេរសរសើរលើរឿងនេះទៅវិញ ៕