អាហ្សង់ទីន ៖ សមាគមបាល់ទាត់ របស់ប្រទេសនេះ បាននិយាយថា ស្តេចបាល់ទាត់ អាហ្សង់ទីន Diego Maradona និងជាកីឡាករបាល់ទាត់ ឆ្នើមម្នាក់របស់ពិភពលោក បានទទួលមរណភាព ក្នុងអាយុ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។
ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez បាននិយាយថា នឹងមានការកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃនៅទូទាំងប្រទេស ។ លោកបន្ថែមថា Diego Maradona បានធ្វើឲ្យយើងសប្បាយរីករាយ យ៉ាងខ្លាំងជាមួយកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់លោកក្នុងពិភពលោកបាល់ទាត់ និងធ្វើឲ្យពិភពលោកស្គាល់កីឡាបាល់ទាត់ អាហ្សង់ទីនកាន់តែច្បាស់ ។
Diego Maradona ជាប្រធានក្រុម ដែលឈ្នះការប្រកួត World Cup ឆ្នាំ ១៩៨៦ ត្រូវបានគេចាត់ទុកថាជាកីឡាករ បាល់ទាត់ដ៏ឆ្នើមម្នាក់ ក្នុងចំណោមពេលវេលា ដ៏អស្ចារ្យបំផុត។ ភាពស្ងៀមស្ងាត់មួយនាទី ត្រូវបានធ្វើឡើងនៅក្នុងការចងចាំ របស់កីឡាករបាលទាត់ នៅការប្រកួតក្របខណ្ឌ Champions League កាលពីល្ងាចថ្ងៃពុធ ។
ប្រតិកម្មចុងក្រោយ ផ្សាយផ្ទាល់បន្ទាប់ពី Diego Maradona ទទួលមរណភាព ក្នុងអាយុ ៦០ ឆ្នាំ ។ មេធាវីរបស់គាត់បាននិយាយថា ចបាល់ទាត់អាហ្សង់ទីន ដែលបានទទួលការវះកាត់ដុំឈាម ក្នុងខួរក្បាល២ឬ៣សប្តាហ៍មុន បានស្លាប់ដោយសារគាំងបេះដូង ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អាហ្សង់ទីនថា ហេតុការណ៍នេះបានកើតឡើង នៅផ្ទះរបស់លោកនៅជាយក្រុង Buenos Aires ។ ដុំឈាមក្នុងខួរក្បាល គឺជាស្ថានភាពធ្ងន់ធ្ងរមួយ ដែលកំណកឈាមកើតឡើង រវាងលលាដ៍ក្បាល និងផ្ទៃខួរក្បាល។ ជាធម្មតាវាបណ្តាលមកពីការរងរបួសក្បាល ៕ដោយ៖លី ភីលីព


