កីឡា

លោកតែម ម៉ឺន ៖ ការប្រកួតជើងឯក ស្ថិតការអនុវត្តវិធានការ ការពារនិងទប់ស្កាត់ ប្រឆាំងជំងឺឆ្លងCOVID-19

ភ្នំពេញ៖ លោកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួម កិច្ចប្រជុំមន្ត្រីបច្ចេកទេសទាំងអស់ ត្រៀមការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា គ្រូប្រដាល់ និងមន្ត្រីបច្ចេ កទេសទាំងអស់ ដែលបំពេញការងារសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងក្របខណ្ឌស្មគ្រចិត្ត ដូច្នេះទាំងអស់គ្នា ត្រូវយល់ពីនិយមន័យ របស់អ្នកធ្វើការងារស្ម័គ្រចិត្ត ព្រមទាំងក្រមសីលធម៌ អ្នកធ្វើការងារស្ម័គ្រចិត្ត ។ តួនាទីអ្នកស្ម័គ្រចិត្តត្រូវធ្វើអ្វីខ្លះ ត្រូវមានឥរិយា បថបែបណា និងត្រូវមានការទទួលខុសត្រូវបែបណា ហេតុនេះ យើងមិនត្រូវមានមោទនភាព ហួសហេតុពេកទេ។

សព្វថ្ងៃនេះ ចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេស របស់សហព័ន្ធប្រដាល់គុនខ្មែរ គឺជាការងារស្ម័គ្រចិត្ត និងទទួលបានការឧបត្ថម្ភ ទៅតាមធនធានទៅតាមសមត្ថ ភាពថវិកាដែលសហព័ន្ធបានទទួល ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបញ្ហាបច្ចេកទេស និងក្រមសីលធម៌ សម្រាប់ការលើកកម្ពស់ មន្រ្តីបច្ចេកទេសនិងកីឡាករ ជូនដល់គណៈកម្មការប្រដាល់ ជាង១០០ នាក់ ក្នុងនោះនឹងត្រូវជ្រើសរើស ចំនួន៤០នាក់ ត្រូវចូលរួមជាគណៈកម្មការរៀប ចំការប្រកួតប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកឆ្នាំ២០២០ ខាងមុខនេះ។

លោកប្រធានបន្តថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកានៃជម្ងឺឆ្លងកូវីដ១៩ នៅកម្ពុជា សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សហការជាមួយនាយក ដ្ឋានអប់រំកាយនិងកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រថវិកាដោយក្រ សួងអប់រំយុវជននិងកីឡា ក៏បានរៀបចំការប្រកួតជើងឯកប្រ ចាំឆ្នាំឡើងវិញ នៅពាក់កណ្ដាលខែធ្នូខាងមុខ បន្ទាប់ពីត្រូវពន្យារពេល ដោយសារ COVID-19 ដែលគ្រោងធ្វើពីថ្ងៃ ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកានេះ។ ដំណើរការ ទៅជាមួយនឹងការអនុវត្តវិធានការ ការពារនិងទប់ស្កាត់ប្រឆាំងជំងឺឆ្លង COVID-19 ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

សម្រាប់ប្រភេទទម្ងន់ ដែលត្រូវចូលរួមប្រកួតជើងឯកឆ្នាំនេះមាន ៖ ផ្នែកបុរស ÷ ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, ៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ ។

ជាមួយនឹងការប្រកាស បើកការប្រកួតនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការណែនាំ នូវខ្លឹមសារមួយចំនួនដូចជា ហាមប្រើប្រាស់សារជាតិញៀន គ្រប់ប្រភេទដូចជា ៖ថ្នាំលើកកម្លាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្លឹក ថ្នាំបំបាត់ការ ឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណា ដែលបានហាមឃាត់ ។ កីឡាករ-កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ កីឡាការិនី នីមួយៗ ដែលបានដាក់ពាក្យចូលរួមប្រកួត ។

កីឡាករ កីឡាការិនី ដែលបានដាក់ ពាក្យចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់ ឲ្យបានត្រឹមត្រូវ ត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត ។ គ្រប់សមាគម ត្រូវពិនិត្យនូវសមត្ថ ភាព កីឡាករ កីឡាការិនី ដោយធ្វើការជ្រើសរើសឲ្យអស់នូវ លទ្ធភាព សមត្ថ ភាព បច្ចេកទេស កម្រិតខ្ពស់ក្នុង ០១ ប្រភេទទម្ងន់ ០១ នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្ត បានចូល រួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ៕ ដោយ៖លី ភីលីព

Most Popular

To Top