កីឡា

ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ៧គ្រឿង នៃការប្រកួតកីឡាអត្តពលកម្ម ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ រយៈពេល២ថ្ងៃ

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអត្តពលិកក្រសួងការពារជាតិដណ្តើមមេដាយមាសរហូតដល់៧គ្រឿងឈរលើកំពូលតារាងបណ្តំអាសន្ន រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំមានក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាកចូលរួម។

ការប្រកួតខាងលើនេះក្រុមអត្តពលិកក្រសួងការពារជាតិដណ្តើមមេដាយមាសរហូតដល់៧គ្រឿង និងមេដាយប្រាក់១គ្រឿង ចំណែកក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្រុមអត្តពលិកខេត្តកណ្តាលដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។

រីឯក្រុមអត្តពលិកខេត្តកំពង់ឆ្នាំងដណ្តើមមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមអត្តពលិកខេត្តព្រៃវែងដណ្តើមមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមអត្តពលិកកំពង់ធំ និងខេត្តស្វាយរៀងដណ្តើមមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ព្រមទំាងក្រុមអត្តពលិកកំពតរៀងដណ្តើមមេដាយមេដាយមេដាយសំរិទ្ធ៣គ្រឿង។

ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាក់មកពី១៦រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិកើនជាងឆ្នាំមុខ ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើនជាងកាលពីឆ្នាំមុខដែលកីឡាករ-កីឡាការិនីអត្តពលកម្មត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិ៕ដោយ៖លី ភីលីព

Most Popular

To Top