ភ្នំពេញ៖នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០បានបើកជាផ្លូវការ ដោយមានក្លិបកីឡាតេក្វាន់ដូ “ITF” មានកីឡាករ-កីឡាការិនីមកពី១៩ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ ដែលធ្វើការប្រកួតនាទីលានសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងពហុកីឡដ្ឋានជាតិ។
ក្នុងឳកាសពិធីបើការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយមានការអញ្ជើញ ចូលរួមពីលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ “ITF” កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក។
លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះប្រព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ដោយ មានកីឡាករ-កីឡាការិនីចំនួន១៤៥ក្នុងនោះកីឡាការិនីចំនួន៤១នាក់មកមកពី១៩ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ដោយ៖លី ភីលីព




