កីឡាការិនីប្រដាល់គុនខ្មែរ ហេង ផានាថ បង្ហាញមុខគូកំណាន់ ជាជើងខ្លាំងប្រភេទទម្ងន់ ៦០ គីឡូក្រាម មឿន មេឃា ។
កីឡាការិនីវ័យ ១៨ ឆ្នាំរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា ខ្លួន និង មេឃា បានស្គាល់គ្នាយូរមកហើយ អ្នកទាំងពីរក៏បានយល់ចិត្តថ្លើមគ្នា យូរហើយដែរ ។ យុវតីរូបនេះនិយាយពីចំណូលចិត្តនៃការតុបតែងខ្លួន គឺមិនសូវជាចូលចិត្តភាពស៊ីចស៊ីប៉ុន្មានទេ ប៉ុន្តែក៏អាស្រ័យទៅតាមពេលវេលា និងទីកន្លែងផងដែរ ( ពេលខ្លះស៊ិចស៊ី ពេលខ្លះអត់ ) ។
កីឡាការិនីរូបនេះ បានចូលហាត់ប្រដាល់ឆ្នាំ២០១៧ ហើយការចូលហាត់នេះ ក៏ព្រោះតែចិត្តស្រលាញ់ប៉ុណ្ណោះ និងចង់ល្បីឈ្មោះដូចកីឡាករផ្សេងៗ ។ ចំណែកអារម្មណ៍ផ្ទាល់ខ្លួនសម្រាប់រូបសម្រស់គឺមិនខ្លាច ក្នុងការខូចមុខមាត់ដ៏ស្រស់ផូរផង់ របស់ខ្លួនឡើយ ពីព្រោះតែចិត្តស្រលាញ់ ៕
ដោយ ៖ sabay







