យោងតាមការចេញផ្សាយ របស់កាសែត La Stampa នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចពិភាក្សាគ្នារវាងក្លឹបJuventus និងកីឡាករ Dybala ពាក់ព័ន្ធទៅនឹង
ការបន្តកុងត្រាថ្មីគឺត្រូវបានជាប់គាំង សាជាថ្មីទៀតហើយមកដល់សប្តាហ៍នេះ។
ប្រភពដដែលបានសរសេរទៀតថា កីឡាករអាហ្សង់ទីនរូបនេះបានធ្វើការ ទាមទារប្រាក់កម្រៃថ្មី រហូតទៅដល់១៥លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំពីក្លឹបយក្សអ៊ីតាលី មួយនេះប៉ុន្តែ
បានត្រឹមបដិសេធពីក្លឹបភ្លាមៗ ហើយបញ្ជាក់ថា ខ្លួនហ៊ានឲ្យត្រឹមតែ១០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំបូករួមជាមួយនឹងប្រាក់លើក ទឹកចិត្តផ្សេងទៀតជំនួសវិញ។
មិនហ៊ានចំណាយមែនតែ Juventus មិនទុកឲ្យបាត់បង់កីឡាករខ្សែ ប្រយុទ្ធរូបនេះដោយអត់មាន តម្លៃខ្លួននោះដែរ ដូចនេះការពិភាក្សាត្រូវបានគេជឿជាក់ថានឹង
ធ្វើឡើងសាជាថ្មី នៅក្នុងឆ្នាំ២០២១ខាងមុខនេះ ៕
ប្រែសម្រួល៖ស៊ុនលី