ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួត កីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯក ថ្នាក់ជាតិ ២០២០ នៅថ្ងៃទី១ ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស រហូតដល់៧គ្រឿង ឈរលើកំពូលតារាង ជាមួយនឹងឈ្នះមេដាយមាស ច្រើនជាងគេ ខណៈក្រុមអត្តពលិកស.ស.យ.ក ខេត្តកំពង់ស្ពឺ ទទួលបាមមេដាយ ចំនួន៤គ្រឿង។
ចំណែកក្រុមអត្តពលិក ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស៧គ្រឿង ក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺ ទទួលបានមេដាយមាស១គ្រឿង និងមេដាយប្រាក់៣គ្រឿង ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងសំរិទ្ធ១គ្រឿង និងក្រុមអត្តពលិកខេត្តប៉ៃលិន ទទួលបានមេដាយប្រាក់២គ្រឿង។
ចំណែកក្លិបសេរីភាព ខេត្តកណ្តាល ទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង អនុវិទ្យាល័យត្រពាំងសាលា និងក្លិបក្តីចាស់ ទទួលបានមេដាយប្រាក់១គ្រឿងដូចគ្នា ក្លិបញ៉ូវថោន ទទួលបានមេដាយសំរិទ្ធ២គ្រឿង ៕ដោយ៖លី ភីលីព




