ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួត “កីឡាដើម្បីទាំងអស់គ្នា” ខេត្តកណ្តាល ប្រចាំឆ្នាំ២០២០ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡា“កីឡាដើម្បីទាំងអស់គ្នា” ខេត្តកណ្តាល ប្រចាំឆ្នាំ២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីផ្សព្វផ្សាយវិស័យកីឡាខេត្តកណ្តាល និងបើកចំហដល់មហាជន កីឡាករ-កីឡាការិនីគ្របវ័យ ។ ព្រឹត្តិការណ៍នេះរួម៥ កីឡាប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ កូរ៉ាតេ-ដូ និងប៉េតង់ ។
ការប្រកួតនេះបាល់ទាត់មាន២៨ក្រុម(បាល់ទាត់បុរស បាល់ទាត់នារី បាល់ទាត់វ័យចាស់ បាល់កុមារា-កុមារី) បាល់ទះបុរស មាន១៦ក្រុម បាល់បោះមាន១៨ក្រុម កូរ៉ាតេ-ដូ និងប៉េតង់មាន៩ក្រុម ចំពោះប្រភេទកីឡាកូរ៉ាតេ-ដូ នឹងធ្វើការប្រកួត នៅស្រុកខ្សាច់កណ្តាល ៕


