ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០គិតត្រឹមថ្ងៃទី២ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមដណ្តើម បានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿងឈរលើកំពូលតារាង ជាមួយនឹងឈ្នះមេដាយមាសច្រើនជាងគេដដែល ខណៈក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺ ទទួលបាមមេដាយចំនួន៦គ្រឿង។
ចំណែកក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើម មេដាយមាស៩គ្រឿងរួមមានមេដាយមាស៨គ្រឿង និងមេដាយប្រាក់១គ្រឿង ក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង និងក្រុមអត្តពលិកខេត្តប៉ៃលិន ទទួលបានមេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។
ចំណែកក្លិបយុវជនទទួលបាន មេដាយមាស១គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបសេរីភាពខេត្តកណ្តាលទទួលបានមេដាយប្រាក់២គ្រឿង អនុវិទ្យាល័យត្រពាំងសាលា ទទួលបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបក្តីចាស់ និងពន្លឺយុវជនខេត្តកំពង់ស្ពឺទទួលបានមេដាយប្រាក់១គ្រឿងដូចគ្នា ក្លិបញ៉ូវថោនទទួលបាន មេដាយសំរិទ្ធ២គ្រឿង៕ដោយ៖លី ភីលីព



