កីឡា

Arsenal សម្លឹងមើលឱកាស ដើម្បីអាចលក់ Pepe

បរទេស៖ យោងតាមការចេញផ្សាយ របស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធថ្លៃបំផុត បំបែកកំណត់ត្រារបស់ Arsenal ម្នាក់នឹងអាចត្រូវបានអនុញ្ញាតិ ឲ្យធ្វើការចាកចេញ មុនពេលដែលកុងត្រាចាស់ មកដល់ជាមិនខាន។

Daily Star ក៏បានចេញផ្សាយដូចគ្នាដែរថា កីឡាករ Pepe ត្រូវបានក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមធ្វើការពិចារណា ហើយដើម្បីអាចលក់គាត់ចេញ បាននៅក្នុងតម្លៃខ្លួនណា ដែលសមរម្យទៅនឹង ការចង់បានរបស់ក្លឹប ។

កាំភ្លើងធំ Arsenal ទើបតែបានជឿជាក់ថាខ្លួន ហាក់ដូចជាបានចំណាយលុយ ច្រើនពេកហើយ សម្រាប់កីឡាករ ខ្សែប្រយុទ្ធ Ivory Coast រូបនេះខណៈដែល លទ្ធផលទទួលបាន កីឡាករគឺមិនមានគុណភាព គ្រប់គ្រាន់ក្នុងការលេង នៅ Premier League ដូចការរំពឹងទុកឡើយ ប៉ុន្តែទោះបីជាយ៉ាងណា ក្លឹបនឹងមិនដាក់លក់ ក្នុងតម្លៃធូរថ្លៃឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top