មេឃខៀវ Man City បានបញ្ចប់ភាពរាំងស្ងួត នៃការរកគ្រាប់បានហើយក្រោយយកឈ្នះ Burnely ក្នុងលទ្ធផល៥ទល់០ដោយ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Riyad Mahrez រកបាន៣ គ្រាប់ម្នាក់ឯង។
នេះបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នាទី៤ហើយ របស់ Man City នៅក្នុងទឹកដីរបស់ Burnley ប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់សប្តា៍នេះ ក្រុម របស់លោក Pep កំពុងស្ថិតនៅលេខរៀងទី៨ ក្នុងតារាងកំពូលរបស់អង់គ្លេស។
Mahrez ស៊ុតបានគ្រាប់ដំបូងឲ្យ Man City តាំងតែពីនាទីទី៦និងបន្តរកគ្រាប់ទី២នៅនាទីទី២២។មុនចប់ការប្រកួតតង់ទី១កីឡាករ Mendy រកបាន១គ្រាប់ទៀតនៅនាទីទី៤១។ ២គ្រាប់បន្ថែមទៀត នៅតង់ទី២រកបានដោយកីឡាករ Torres នៅនាទីទី៦៦និង១គ្រាប់ចុងក្រោយ ដោយ Mahrez នៅនាទីទី៦៩
៕
ប្រែសម្រួល៖ស៊ុនលី