ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Chelsea ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ ក្នុងលទ្ធផល ០-០។
ជាមួយលទ្ធផលស្មើគ្នានេះ ក្រុម Spurs របស់លោក Jose Mourinho នៅតែរក្សាខ្លួននៅកំពូលតារាង Premier League បានដដែល ប៉ុន្តែមានពិន្ទុស្មើជាមួយក្រុម Liverpool ដែលស្ថិតនៅលេខ២ក្នុងតារាង។ ជាមួយគ្នានេះដែរ ត្បិតតែអាចរក្សាខ្លួននៅលេខ១ មែន ប៉ុន្តែលោក Jose Mourinho មិនសប្បាយចិត្តនោះទេ ព្រោះក្រុមរបស់លោកនៅស្ទើរនៅឡើយ។

អ្នកចាត់ការពួកគេយុទ្ធសាស្ត្រខាងលើនេះបាននិយាយក្រោយចប់ការប្រកួតជាមួយក្រុម Chelsea ថា៖ “ខ្ញុំមិនដឹងថាត្រូវយកពាក្យអ្វីមកប្រើនោះទេ។ យើងនៅតួច កូនសេះតួចមួយប៉ុណ្ណោះ។ ពួកគេ (Chelsea) ជាក្រុមធំមួយ គ្មានអ្វីត្រូវសង្ស័យទេ”៕ប្រភព៖sabay
