ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុម Southampton វិញ ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្រុមបិសាចក្រហម ត្រូវម្ចាស់ផ្ទះ Southampton នាំមុខដល់ទៅ២គ្រាប់មុនឯណោះក្នុងការប្រកួតនៅតង់ទី១។ តែឈានដល់តង់ទី២វិញ ក្រោយពីមានការផ្លាស់ប្ដូរកីឡាករមួយចំនួនឃើញថាក្រុម Man Utd ចាប់ផ្ដើមលេងល្អឡើងវិញ និងបន្ដរកគ្រាប់បាល់បានរហូតដល់វាយបកយកឈ្នះ ៣គ្រាប់វិញ។ ដោយក្នុងចំណោម៣គ្រាប់នោះ មាន Cavani ជាអ្នកធ្វើបាន២គ្រាប់ផងដែរ។

ឃើញទម្រង់លេងយ៉ាងល្អនេះហើយ ទើបបានជាលោក Ole សរសើរខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះដូច្នេះថា៖ “គាត់បានធ្វើឱ្យខ្ញុំនឹកដល់ Andy Cole ជាមួយការបំផ្លាស់ទីក្នុងប្រអប់របស់គាត់។ គាត់ជាខ្សែប្រយុទ្ធពេញលេញម្នាក់ ឆ្លាត និងយល់ច្បាស់ពីការប្រកួត”៕
ប្រភព៖sabay
