បរទេស៖Pogba ត្រូវបានកាសែត the Goal ចេញផ្សាយថានឹងអាចត្រឡប់មក ប្រកួតឲ្យក្រុមបិសាចក្រហម
Man UTD វិញក្នុងការប្រកួត Champion League ប៉ះនឹងក្រុមបារាំង PSG។
កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេដឹងថាបានអវត្តមានការប្រកួតឲ្យ Man UTD រយៈពេល៣ប្រកួតមកហើយ
នេះដូចជាប៉ះនឹង West Brom, Istanbul Basaksehir និង Southamptonក្រោមមូលហេតុថាឈឺកជើង។
ប៉ុន្តែបីជាយ៉ាងណាក្តីចុងក្រោយ នេះព័ត៌មានរបស់កីឡាករផ្ទាល់ហាក់ដូចជាមិនល្អសោះ សម្រាប់អ្នកគាំទ្រដោយ Pogba ធ្លាប់ បាននិយាយថាពេលលេង ឲ្យជម្រើសជាតិពិតជាមានបរិយាកាសល្អមែនទែនបើធៀបទៅនឹងការលេងឲ្យក្លឹបដែលជាក់ស្តែង កីឡាកររូបនេះធ្វើមិនដែលបានល្អឡើយនោះ៕ ស៊ុន លី