កីឡា

Ibrahimovic៖ ខ្ញុំធ្លាប់ចង់ចូលនិវត្តន៍ដែរ ប៉ុន្តែប្តូរចិត្តមកជួយជួសជុល ផ្លូវចិត្តរបស់ AC Milan

កីឡាករខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic មកដល់ពេលនេះមានវ័យ៣៩ឆ្នាំទៅហើយហើយក៏នៅតែមានឈ្មោះជាកីឡាករដែលអាចរកគ្រាប់បាល់ ច្រើនជាងគេនៅឡើយ។

ចាប់តាំងពីពេលគាត់ផ្ទេរមកចូលរួម ជាមួយនឹងក្លឹបមក AC Milan បានឡើងពីពាក់កណ្តាលតារាងមកដល់កំពូលតារាងចំណាត់ថ្នាក់ទី១មាន៥ពិន្ទុឈរដាច់ពីគេផង។

នៅថ្ងៃនេះ Ibahimovic បានសារភាពថាតាមពិតលោកពិត ជាធ្លាប់មានបំណងចូលនិវត្តទៅហើយប៉ុន្តែបែរជាបានសម្រេចចិត្តមកចូលរួមជាមួយនឹង AC Milan ជំនួសវិញដោយមូលហេតុថា ដើម្បីជួសជុលក្លឹបត្រង់ចំណុចដែលមានបញ្ហាគឺផ្លូវអារម្មណ៍។

AC Milan មិនដែលអាចលើកពាន Serie A ឡើយចាប់តាំងតែ ពីពេលដែល Ibrahimovic ចាកចេញកាលពីឆ្នាំ២០១១ហើយបានធ្លាក់ទៅដល់លេខអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រគឺ១០ និងឡើងខ្ពស់បំផុតត្រឹមលេខរៀងទី៤កាលពីរដូវកាល២០១២-២០១៣៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top