ខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Edinson Cavani អាចនឹងទទួលពិន័យពី FA បន្ទាប់ពីបានបង្ហោះសារមានលក្ខណៈរើសពូជសាសន៍ នៅលើបណ្ដាញសង្គមរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ បន្ទាប់ពីប្រកួតឈ្នះនឹង Southampton ក្នុងលទ្ធផល ៣-២។
កីឡាករខាងលើ បានបង្ហោះជាភាសាអេស្ប៉ាញថា Gracias negrito ដែលបកប្រែជាភាសាខ្មែរ មកមានន័យថា អរគុណxxខ្មៅ រួចក៏លុបចោលវិញភ្លាមៗ។
Cavani នឹងត្រូវបាន FA ដាក់ពិន័យមិនឲ្យចូលរួមចំនួន ៣ប្រកួត ក្នុងករណីដែលគេរកឃើញថា កីឡាកររូបនេះ បានប្រព្រឹត្តិបែបនេះ ដោយខ្លួនឯងមែន។
យ៉ាងណាមិញ ទាក់ទិននឹងរឿងខាងលើ មិនទាន់មានខាងណាមួយថា ដាក់កំហុសលើខ្សែប្រយុទ្ធខាងលើនៅឡើយទេ ដោយខាង FA កំពុងបន្តស៊ើបអង្កេតលើរឿងនេះ៕
ដោយ ៖ sabay