កីឡា

Barcelona ត្រូវ​សហព័ន្ធ​ពិន័យ ដោយ​សារ​តែ​ការ ​អបអរ​របស់ Messi

ក្លឹប Barcelona នឹង​ត្រូវ​បង់​ទឹក​ប្រាក់​ចំនួន​​៣​ពាន់​អឺរ៉ូ បន្ទាប់​ពី Lionel Messi បង្ហាញ​ការ​រំលែក​ទុក្ខ ​ទៅ​កាន់​លោក Diego Maradona ដោយ​អបអរ​​បង្ហាញ​អាវ ​របស់​ក្រុម Newell’s Old Boys កាល​ពី​ថ្ងៃ​អាទិត្យ។

Messi បាន​ធ្វើ​ការ​អបអរ​គ្រាប់​បាល់ ​​ទាត់​ចេញ​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់​របស់​គេ​​ ទល់​នឹង​ក្រុម Osasuna ដោយ​ដោះ​អាវ​ Barcelona ចេញ​​បង្ហាញ​ឲ្យ​ឃើញ ​អាវ​របស់​ក្រុម Newell’s Old Boys ។

Maradona ដែល​បាន​ស្លាប់ ​​កាល​​ពី​សប្ដាហ៍​មុន ​ក្នុង​វ័យ​៦០​ឆ្នាំ​ធ្លាប់​លេង​ឲ្យ​ក្រុម Newell’s Old Boys នៅ​ចុង​អាជីព ​របស់​លោក ហើយ Messi ក៏​ធ្លាប់​ជា​យុវជន ​នៃ​ក្រុម​​នេះ​ដែរ។ Messi ក៏​​បាន​ថើប​ដៃ រួច​លើក​ឡើង​ទៅ​លើ​ ធ្វើ​ដូច Maradona ដែល​ធ្លាប់​ធ្វើ​​ពី​មុន​មក។

ប៉ុន្តែ​ការ​​អបអរ​រំលែក​ទុក្ខ​បែប​នេះ ​គឺ​ផ្ទុយ​ពី​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់ ​របស់​​អេស្ប៉ាញ ។ សហព័ន្ធ​ពេល​នេះ​​បាន​ធ្វើ​ការ​ពិន័យ ​ទៅ​កាន់​ក្លឹប​របស់ Messi ហើយ៕​

ដោយ ៖ sabay

Most Popular

To Top