ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសធ្វើការពន្យារពេលប្រកួតដណ្តើម “ពានរង្វាន់កីឡាហែលទឹក តេជោសែន” លើកទី៦ និង “ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុនៗ លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅ មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម នឹងត្រូវពន្យារពេល ការប្រកួតបណ្តោះអាសន្ន ។
យោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធខ្មែរកីឡាហែលទឹក ការប្រកួតដណ្តើមពានរង្វាន់កីឡាហែលទឹកតេជោសែន” លើកទី៦ និង “ជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែមថុន” លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅ មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម នឹងត្រូវពន្យាពេលការប្រកួតបណ្តោះអាសន្ន ដើម្បីជាការបង្ការ ការពារ និងជួយទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ Covid-19 ដែលនៅតែបន្តរីករាលដាលពាស ពេញពិភពលោក និងយោងតាម ការឃើញនូវករណីជំងឺកូវីដ Covid-19ថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
កាលបរិច្ឆេទ នៃការប្រកួតថ្មី សហព័ន្ធខ្មែរកីឡាហែលទឹក នឹងជម្រាបជូនដំណឹងនាពេលក្រោយ ។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន មន្ទីររាជធានី ខេត្ត សមាគម ក្លឹបកីឡាហែលទឹកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖លី ភីលីព