នៅថ្ងៃនេះក្លឹប Wolves បានប្រកាសហើយថា កីឡាករខ្សែប្រយុទ្ធឆ្នើមជួរមុខ Raul Jimenez ពិតជាបានទទួលរងការវះកាត់ពិតមែន ក្រោយទទួលរងរបួសផ្នែកក្បាល
ពីការប្រកួតយប់ថ្ងៃអាទិត្យ កន្លងមក ទទួលបានជ័យជំនះលើក្រុម Arsenal ក្នុងលទ្ធផល២ទល់នឹង១។
Jimenez បានទទួលរងរបួសធ្ងន់ធ្ងរនេះភ្លាម ក្រោយប្រកួតបាន៥នាទីប៉ះទង្គិចគ្នា ជាមួយនឹងខ្សែការពារ David Luiz ហើយការប្រកួត ត្រូវបានផ្អាកដល់ទៅ១០នាទី
ដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ ព្រមជាមួយនឹងឧបករណ៍អុកស៊ីសែនផង មុនពេលដែលគាត់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្លឹបបានបញ្ជាក់ថា ការវះកាត់ត្រូវបានធ្វើឡើង នៅយប់ថ្ងៃកើតហេតុដដែល រួចរាល់ហើយ នៅក្នុងមន្ទីរពេទ្យនាទីក្រុងឡុង។ ហើយមកដល់ពេលនេះ
គាត់កំពុងបន្តស្នាក់នៅ ក្នុងមន្ទីរពេទ្យជាមួយនឹងគូស្នេហ៍ ហើយយើង នឹងត្រូវការពេលវេលាច្រើនថ្ងៃទៀត ដើម្បីអាចបញ្ជាក់ ពីស្ថានភាពសុខភាព របស់គាត់នាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី