១គ្រាប់របស់កីឡាករ Pedro Neto និង១គ្រាប់ទៀតដោយ Daniel Podence សម្រាប់ Wolves គឺសមល្មមដើម្បីអាចយកឈ្នះ ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ទល់នឹង១ ទៅលើក្រុមម្ចាស់ ផ្ទះកាំភ្លើងធំ Arsenal។
ទោះបីជារបួសរបស់កីឡាករឆ្នើម Raul Jimenez ក្តីប៉ុន្តែ Wolves ធ្វើបានយ៉ាងល្អកាលពីប្រកួតយប់មិញដោយ២គ្រាប់ ជាបាល់តាមពីក្រោយវិញហើយរកបាន ត្រឹមតែនៅតង់ទី
១ប៉ុណ្ណោះពោលគឺនៅនាទី ទី២៧និងនាទីទី៤២។
ដោយឡែកម្ចាស់ផ្ទះរកបាន១គ្រាប់ដែរកាលពីនាទី ទី៣០ដោយកីឡាករ Gabriel Magalhaes ប៉ុន្តែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានថែមទៀតឡើយ រហូតដល់បញ្ចប់ការប្រកួតតែម្តង៕
ប្រែសម្រួល៖ស៊ុនលី