ក្លឹប Newcastle United អាចនឹងត្រូវបិទទីលានហ្វឹកហាត់ បណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្រោយពីប្រកួតតទល់នឹង Crystal Palace កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បើយោងតាម Sky Sports។
ក្រោយពីប្រកួតខាងលើ Newcastle បានអ្នកឆ្លងកូវីដ ក្នុងក្លឹបរបស់ខ្លួនចំនួន៣រូប លុះដល់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្លឹបដដែលនេះបានរកឃើញអ្នកឆ្លងជំងឺនេះបន្ថែម ២រូបទៀត ដែលសរុបជារួមមានអ្នកឆ្លងទាំងអស់ចំនួន ៥នាក់។
បន្ទាប់ពីមានអ្នកឆ្លងជាបន្តបន្ទាប់ ក្លឹបនេះត្រូវបានគេសម្រេចផ្អាកការហ្វឹកហាត់បណ្ដោះអាសន្ន ដោយយកកន្លែងមួយនេះ ដើម្បីធ្វើការតេស្តជំងឺខាងលើម្ដងទៀត ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។
រីឯព័ត៌មានបញ្ជាក់ថា ក្លឹបខាងលើនឹងអាចបើកទីលានហ្វឹកហាត់វិញ នៅថ្ងៃណានោះ មិនទាន់មានការបញ្ជាក់ពីខាងណានៅឡើយទេ។
គួរបញ្ជាក់ផងដែរថា Newcastle ជាក្លឹបមួយដែលមិនទាន់អាចបើកឲ្យគាំទ្រចូលរួមដោយផ្ទាល់បាន ដោយសារតែនៅតំបន់នោះ ស្ថានភាពឆ្លងកូវីដ មិនទាន់ធូរស្រាល៕
ប្រភព៖ sabay