របួសចុងក្រោយ បានធ្វើឲ្យតារាឆ្នើមអង់គ្លេស Harry Kane មិនអាចបង្ហាញខ្លួន ក្នុងការប្រកួត Europa League កាលពីយប់មិញប៉ះនឹង LASK ប៉ុន្តែតាមការបញ្ជាក់របស់លោក
Jose Mourinho ដែលជាគ្រូបង្វឹកបានបញ្ជាក់ថា គាត់នឹងអាចវិលត្រឡប់មកវិញទាន់ ក្នុងការប្រកួតដ៏សំខាន់មួយ ក្នុងលីគប៉ះនឹងកាំភ្លើងធំ Arsenal។
Kane រកបាន១៣គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួន១៦ប្រកួតឲ្យ Spurs នៅរដូវកាលនេះ ប៉ុន្តែទើបតែបានខកខាន ការប្រកួតប៉ះនឹង LASK យប់មិញប៉ុណ្ណោះ ក្នុងលទ្ធផល៣ទល់នឹង៣
ប៉ុន្តែ Spurs នឹងនៅតែមានតំណែង ទៅលេងនៅ៣២ក្រុមចុងក្រោយដដែល ក្នុងក្របខណ្ឌ Europa League៕
កីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងអាចត្រឡប់មកវិញ ដើម្បីជួយ Spurs ស្វាគមន៍ Arsenal និងដើម្បីធានាតំណែង នៅកំពូលតារាងរបស់ខ្លួនដដែល នៅសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី