ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Juventus យកឈ្នះលើក្រុម FC Barcelona ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុតាមពូល UEFA Champions League ។
សម្រាប់ការប្រកួតនេះ បើទោះជាក្នុងដីរបស់ក្រុម Barcelona មែន ប៉ុន្តែក្រុម Juventus ទៅវិញទេ ដែលលេងបានល្អ ជាពិសេស Ronaldo តែម្ដង។ នៅត្រឹមនាទី១៣ អតីតកីឡាករ Real Madrid រូបនេះរកបាន១គ្រាប់ទៅហើយ ដោយប៉េណាល់ទី មុនពេល McKennie ថែមបានគ្រាប់បាល់ទី២ទៀតនៅនាទី២០។ ឈានដល់នាទី៥២ Ronaldo ដដែល ក៏ទទួលបានបាល់ប៉េណាល់ទី១ គ្រាប់ទៀត ដើម្បីយកឈ្នះលើក្រុម Barcelona ៣-០ តែម្ដង។

ជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុម Juventus ឡើងឈរលេខ១ ក្នុងតារាងពូល G វិញ ខណៈដែលក្រុម Barcelona ស្ថិតនៅលេខ២ ដោយប្រើរូបមន្ដ Head to Head នៅវគ្គសន្សំពិន្ទុនេះ៕

