ទីបំផុតកីឡាករវ័យក្មេងទើប១៨ឆ្នាំ Harwood Bellis អាចសម្រេចចិត្តចុងក្រោយ ក្នុងការបន្តកុងត្រាថ្មី និងអាជីពជាលើកដំបូងបានហើយ
ជាមួយនឹងក្លឹបមេឃខៀវ Man City ៕
កីឡាករខ្សែការពារវ័យ១៨ឆ្នាំរូបនេះ នឹងអាចរស់នៅបន្ត ជាមួយនឹងទឹកដី Etihad រហូតដល់ឆ្នាំ២០២៤ ក្រោយពេលបានបង្ហាញខ្លួន ឲ្យឈុតធំបានចំនួន
៦ប្រកួតមកហើយ ក្នុងនោះមាន២លើក ជាមួយនឹងពានរង្វាន់ Carabao Cup។
យុវជនឆ្នើមរូបនេះ បានបន្តរស់នៅជាមួយនឹងក្លឹប តាំងតែពីនៅជាកុមារមកម្ល៉េះ ហើយទើបតែ បានជួយក្លឹបលើកពាន FA Youth Cup កាលពី
ខែវិចិ្ឆកាកន្លងទៅនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី